ស្រះ​ពេញតួ​ខ្មែរ



១.   អ អាន​ថា អាក់ មិត្ត​អើយ​ចាំ​ជាក់ ស្រៈពេញតួ​ខ្មែរ (២​ដង)
អា ឥ (អិ) ឦ (អី) មិន​ប្រែ (២​ដង) ឧ (អ៊ុ) ឩ (អ៊ូ) យើង​ខ្មែរ ត្រូវ​តែ​ប្រើ​ប្រាស់។
២.    ឪ (អូវ) ឫ (រឹ) និង​ឬ (រឺ) ល្បីល្បាញ​រន្ទឺ គុណ​ឪ (អូវ) ធំ​ណាស់ (២​ដង)
ឭ (លឹ) ឮ (លឺ) ចាំ​ឲ្យ​ច្បាស់ (២​ដង) គុណ​ឪ (អូវ) ធំ​ណាស់ គឺ​ស្មើនឹង​ម៉ែ។
៣.  ព្ធ (អៃ) ឱ (អោ) និង​ឳ (អៅ) មិត្ត​ខំ​រៀន​ទៅ ស្រៈពេញតួ​ខ្មែរ (២​ដង)
រៀន​ឲ្យ​ចេះ​កើន​ទ្វេ (២​ដង) មិត្ត​កុំ​ទំនេរ រៀន​ឲ្យ​ចាំ​ស្ទាត់៕

ព្យញ្ជនៈ​ខ្មែរ

១.   ក ខ គ ឃ ង            មិត្ត​អើយ​សាទរ             លោកគ្រូ​បង្រៀន   
ច ឆ ជ ឈ ញ                  ចូរ​កុំ​ខ្មាសអៀន             រៀន​ឲ្យ​បាន​ចេះ។
២.   ដ ឋ ឌ ឍ ណ         យើង​ត្រូវ​ខិតខំ              សន្សំ​ចំណេះ
ត ថ ទ ធ ន             រៀន​ឲ្យ​បាន​ចេះ             ចំណេះ​ជា​ស្ពាន។
៣.   ប ផ ព ភ ម             យ រ ល វ                    សន្សំ​ឲ្យ​មាន
ស ហ ឡ អ             យើង​ត្រូវ​ខំ​រៀន             គ្រប់​ព្យញ្ជនៈ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដោយ យី ឆេងអ៊ួ (ប៉េង)
2015-03-17

No comments

Post a Comment